រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កុមារារងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានជួយសង្គ្រោះបឋមភ្លាមៗ ពីក្រុមការងារទទួលបន្ទុកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃចន្ទ វេលាម៉ោង៩ និង២៥នាទីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ ១ករណី រវាងម៉ូតូ និងម៉ូតូ មិនមានពាក់មួកសុវត្ថិភាពទាំង២នាក់ នៅចំណុចមុខទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ស្ថិតនៅភូមិ១ ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលឱ្យមានមនុស្សរងបួសស្រាលចំនួន ១នាក់ ។

ភ្លាមៗនោះក្រុមការងារទទួលបន្ទុកវិជ្ជាសង្គ្រោះបឋមប្រចាំសាខា ដឹកនាំដោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានធ្វើការជួយសង្គ្រោះភ្លាមៗដោយការលាងរបួស ដល់កុមារារងគ្រោះអាយុ ១៦ឆ្នាំ និងបានណែនាំអោយឱ្យប្អូនត្រូវទៅពិនិត្យបន្តនៅមន្ទីរពេទ្យខេត្ត ។

ជាមួយគ្នានោះក្រុមការងារបានផ្តាំផ្ញើអោយប្អូនៗត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជៀសវាងការគ្រោះថ្នាក់ជាយថាហេតុណាមួយ ។

អត្ថបទទាក់ទង