រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំវិសាមញ្ញ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស 

…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំវិសាមញ្ញ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ តំណាងប៉ុស្តិ៍សុខភាពភ្ញីមាស នាយកសាលាពាមកាយ នាយិកាសាលាតានី ប្រធានសហគមន៍ តំណាងប្រជាពលរដ្ឋ និងអាជីវករ សរុប៣៦នាក់ ស្រី១៦នាក់។
  អំពីរបៀបវារ:រួមមាន÷                    
១/. ផ្សព្វផ្សាយអនុក្រិត្យលេខ១១៣ អ.ន.ក្រ ប.ក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន      
២/. ផ្សព្វផ្សាយអនុក្រឹត្យលេខ១៦៨ អ.ន.ក្រ ប.ក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក
៣/. សេចក្តីផ្សេងៗ 
………………………………
ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤
 

អត្ថបទទាក់ទង