រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អ្នកចោលសំរាម ចូលប្រព័ន្ធលូបង្ហូរទឹកសាធារណៈ ត្រូវបានណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការបោះសំរាម

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាល ស្រុកមណ្ឌលសីមា បានអញ្ជើញប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិចាំយាម ដែលបានបោះសំរាមចោលចូលប្រព័ន្ធលូបង្ហូរទឹកសាធារណៈមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បោះសំរាមចោលតទៅទៀត បើមិនរាងចាលនឹងអនុវត្តន៍តាមផ្លូវច្បាប់ ក្នុងនោះដែរលោកអភិបាលស្រុក បានបញ្ជាក់ទៀតថា អីឡូវយើងមានក្រុមហ៊ុនប្រមូលសំរាម និងទីតាំងចាក់សំរាមហើយ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថានតាមមូលដ្ឋានរបស់ខ្លួន ហើយនៅពេលខាងនេះរដ្ឋបាលស្រុក នឹងចេញសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងស្រុកមណ្ឌលសីមា បើមិនអនុវត្តតាមសេចក្ដីណែនាំនោះរដ្ឋបាលស្រុក និងអនុវត្តតាមនីតិវិធីច្បាប់ដែរបានកំណត់។
ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ August 1, 2019

អត្ថបទទាក់ទង