រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អន​ សុធារិទ្ធ​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ​ខេត្ត បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន​ និងមានការអញ្ជេីញចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ចុះចងក្រងសមាជិកភូមិមួយផលិតផលមួយ ក្នុងខេត្តកោះកុង

លោក​ អន​ សុធារិទ្ធ​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ​ខេត្ត បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន​ និងមានការអញ្ជេីញចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ចុះចងក្រងសមាជិកភូមិមួយផលិតផលមួយ ក្នុងខេត្តកោះកុង។

ការចុះចងក្រងសមាជិកភូមិមួយផលិតផលមួយនេះ​ គឺដើម្បីបើកឱកាសឱ្យ ផលិតករ អាជីវករ សិប្បករ សមាគម សហគមន៍ អាចមានលទ្ធភាពដាក់ពាក្យស្នើសុំបន្ត និងទទួលបាន ផលិតផលចូលជាសមាជិកភូមិមួយផលិតផលមួយថ្មីៗបន្ថែមទៀត សម្រាប់ឆ្នាំ២០២៣​។

សូមបញ្ជាក់ថាក្នុងឆ្នាំ២០២២កន្លងមកនេះ​ ផលិតផលរបស់ខេត្តកោះកុង​ ចំនួន៤៤មុខ​ ត្រូវបានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលទទួលស្គាល់ជាផលិតផលភូមិមួួយផលិតផលមួយខេត្តកោះកុង​ និងទទួលបានលំដាប់ថ្នាក់ទី៣ទូទាំងប្រទេសក្នុងការចងក្រងសមាជិកភូមិមួយផលិតផលមួយ។
ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ January 9, 2024

អត្ថបទទាក់ទង