រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទកក្រហមកម្ពុជា ស្រុកបូទុមសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ មួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តគីរីបូទុម (ហៅវត្តតាអុក)

15/04/2020(10:20am)
..................................................................
លោក ហាក់ ឡេង អភិបាល នៃគណអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទកក្រហមកម្ពុជា ស្រុកបូទុមសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ មួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តគីរីបូទុម (ហៅវត្តតាអុក) ភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងឱកាសនោះ លោកប្រធានមានប្រសាសន៍ថា ក្នុងការចូលរួមរំលែកការលំបាកគ្រានេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេសការណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អោយគ្រប់សាខា និងអនុសាខាទាំងអស់ ត្រូវ សំដៅជួយ ដល់ជន រងគ្រោះ និងជនងាយ រងគ្រោះ ដោយមិនប្រកាន់ពី ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ នយោបាយ អ្វីឡើយ ជាពិសេសជនរងគ្រោះ ក៏ដូចជាព្រះសង្ឃ កំពុងខ្វះខាតចង្ហាន់ ពីផលប៉ៈពាល់នៃជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។

សម្ភារដែលអនុសាខាបានប្រគេនជូន រួមមាន៖
អង្ករ ០១បាវ មី ១កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ៥យួរ ប្រេងឆា ២ដប ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ប៊ីចេង ស្ករស
នឹងត្រី ២យួរ ។

ប្រភព:អនុសាខាកាកបាទកក្រហមកម្ពុជា
....................................................................
ថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំជូត
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
April 15, 2020

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ - វិរ:វ័នបត (Khmer New Year - Vara Vanabat)

អត្ថបទទាក់ទង