រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្វាយចន្ទី ស្តីពីការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី បញ្ហាប្រឈមនានា

លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ  បានសហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្វាយចន្ទី ស្តីពីការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី បញ្ហាប្រឈមនានា ការរៀបផែនការលក់គ្រាប់ស្វាយចន្ទី របស់សមាជិកក្រុម មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០៩នាក់ នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

ថ្ងៃពុធ ១៤កើត  ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង