រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំសាមញ្ញ លេីកទី២០ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី១៩ ឆ្នាំទី២​ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍​ ប្រចាំខែមករា​ ឆ្នាំ២០២៤
៣.របាយការណ៍​ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ​ ប៉ុស្តិ៍រដ្ឋបាល​ មេភូមិ​ និងសហគមន៍នេសាទសម្រស់កោះស្ដេច
៤.អនុម័តផែនការសកម្មភាព​ និងផែនការថវិកា​ គ.ក.ន.ក
៥.បញ្ហាប្រឈម និងដំណោះស្រាយ
៦.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ​ គណៈកម្មការសហគមន៍នេសាទ​ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិទាំងបី និងជំនួយការឃុំ។​

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
January 25, 2024

អត្ថបទទាក់ទង