រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ បានយកលិខិតសរសើររបស់រដ្ឋបាលជលផល ជូនលោក ឈុន ប៊ុនឆួយ អាយុ ២៥ឆ្នាំ រស់នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានព្រលែងផ្សោត ០១ក្បាល ទម្ងន់ ៤០គីឡូក្រាម ប្រវែងជាង ០១ម៉ែត្រ ចូលសមុទ្រវិញ

នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ បានយកលិខិតសរសើររបស់រដ្ឋបាលជលផល ជូនលោក ឈុន ប៊ុនឆួយ អាយុ ២៥ឆ្នាំ រស់នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានព្រលែងផ្សោត ០១ក្បាល ទម្ងន់ ៤០គីឡូក្រាម ប្រវែងជាង ០១ម៉ែត្រ ចូលសមុទ្រវិញ។

បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជ។

រដ្ឋបាលជលផលសូមកោតសរសើរ និងសូមអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទវារីសត្វដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទវារីសត្វទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ។

ថ្ងៃចន្ទ ៤រោច  ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា  ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង