រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយមានការចូលរួមពីលោកបណ្ឌិត ស៊ន សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធាន អនុប្រធាន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកោះកុង និងភ្នាក់ងារសុខភាពសត្វភូមិ តាមបណ្តាក្រុង ស្រុក ក្នុងខេត្តកោះកុងទាំងអស់ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៦នាក់ ស្រី ០៥នាក់ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ថ្ងៃព្រហស្បតិ៍ ៧រោច  ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង