រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងស្នើសូមអាជ្ញាប័ណ្ណបើកឱសថស្ថាន ចំនួន ០២កន្លែង ដែលមានទីតាំងស្ថិតនៅភូមិ០២ និងភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងស្នើសូមអាជ្ញាប័ណ្ណបើកឱសថស្ថាន ចំនួន ០២កន្លែង ដែលមានទីតាំងស្ថិតនៅភូមិ០២ និងភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ដែលមានសមាសភាពអញ្ជើញចូលរួមពី លោកស្រី នាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុង ប្រធានអង្គភាពច្រក និងក្រុមការងារមន្ទីរសុខាភិបាល ទីចាត់ការអង្គភាពជំនាញចំណុះសាលាខេត្ត ក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសូមអាជ្ញាប័ណ្ណបើកឱសថស្ថាន ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាស នៃការចុះពិនិត្យទីតាំងជាក់ស្តែង លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ បានជម្រាបថាដោយសារឱសថស្ថានជាកន្លែងដែលមានអ្នកជំងឺចេញចូលច្រើន ដូចច្នេះគួរតែមានទីតាំងទូលាយសមរម្យ និងមានអនាម័យ មានឧបករណ៍គ្រប់គ្រាន់ និងគោរពតាមច្បាប់។ ក្នុងនោះផងដែរ មន្ទីរអង្គភាពពាក់ព័ន្ធបានផ្តល់យោបល់ និងបច្ចេកទេសមួយចំនួនលើការស្នើសូម និងបានណែនាំដល់ម្ចាស់ឱសថស្ថានបន្ថែមដូចខាងក្រោម៖
១.ឱសថការី ត្រូវតែមានវិញ្ញាបនបត្រទទួលស្គាល់ចេញពីក្រសួងត្រឹមត្រូវ
២.មិនលក់ឱសថស្ថាន បរិក្ខារពេទ្យក្លែងក្លាយ អន់គុណភាព ខូចគុណភាព គ្មានទិដ្ឋកា ឱសថរដ្ឋ និងឱសថដែលក្រសួងសុខាភិបាលហាមឃាត់
៣.មិនលក់ឱសថលាយឡំ ជាមួយអាជីវកម្មផ្សេងៗដែលក្រសួងសុខាភិបាលមិនអនុញ្ញាត
៤.គោរពអនុវត្តតាមលិខិតបទដ្ឋានមានជាធរមាន របស់ក្រសួងសុខាភិបាល ពិសេសលិខិតបទដ្ឋានដែល ទាក់ទងនឹងអាជីវកម្មឱសថ។
ជាលទ្ធផល លោកស្រីអភិបាលរងខេត្ត និងជាប្រធានក្រុមការងារបានស្នើឲ្យម្ចាស់សំណើ យកចិត្តទុក្ខដាក់ទៅលើសោភណ្ឌភាព និងផលប៉ះពាល់ផ្សេងៗ ដែលនឹងអាចកើតមាន ជានីតិវិធីបន្ត ក្រុមការងារនឹងធ្វើរបាយការណ៍ និងកំណត់ហេតុរួម ដើម្បីដាក់ជូនលោកជំទាវអភិបាលខេត្តពិនិត្យ និងសម្រេច៕
ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ February 7, 2024

អត្ថបទទាក់ទង