រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឪកាសបុណ្យប្រពៃណីចិន វៀតណាម ខាងមុខនេះ

ព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ស្ថិតនៅផ្សារភូមិថ្មី ស្រុកមណ្ឌលសីមា និងក្នុងក្រុងខេមរភូមិន្ទ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខាងមុខនេះ ដោយបានចែកជូននូវឯកសារមួយចំនួនដូចជា:

-សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១២០ក្បាល

-សៀវភៅអ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១២០ក្បាល

-ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ២០០សន្លឹក

-សុវត្ថិភាពក្នុងការបើកបរចំនួន ១៥០សន្លឹក

-ការកំណត់ទ្រុងរថយន្ត និងការកំណត់ទំហំផ្ទុកទំនិញចំនួន ៥សន្លឹក

-ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ផ្ទាំង

-សុវត្ថិភាពសម្រាប់កុមារចំនួន ៥ផ្ទាំង

សូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរមានសុវត្ថិភាព🙏🙏🙏

អត្ថបទទាក់ទង