រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានសង្គ្រោះ​អណ្ដេីកសមុទ្រស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច​ សូមថ្លែង​អំណរគុណ​ជូនចំពោះ​លោក​ គាត​ ផានី​ អនុប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច​ និងជាប្រជានេសាទ​ ដែលបានជួយសង្គ្រោះអណ្ដេីកសមុទ្រ​ (ក្រាស)​ មួយក្បាល​ កាលពីថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ កំឡុងពេលដែលលោកកំពុងតែនេសាទ​ បានប្រទះឃេីញ​អណ្ដេីក​សមុទ្រ​ទាក់ជាប់នឹងមងខ្មោច​ ដែលមានទំហំស្នូកបណ្ដោយ​ ៤០​ សង់ទីម៉ែត្រ​ ទទឹងស្នូក​ ៣៥​ សង់ទីម៉ែត្រ​ និង​មានទម្ងន់​ ៥,៤​ គីឡូក្រាម​ ស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ បន្ទាប់ជួយសង្គ្រោះរួច​ លោក​ គាត​ ផានី​ បានធ្វេីការ​ព្រលែងអណ្ដេីកសមុទ្រ​ ចូលទៅក្នុងសមុទ្រវិញដោយជោគជ័យ។

ថ្ងៃពុធ​ ១៣រោច ខែបុស្ស​ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤
February 7th, 2024

អត្ថបទទាក់ទង