រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការ Save The Children រៀបចំកិច្ចប្រជុំបូកសរុបលទ្ទផលការងារប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក (០២នាក់/ក្រុម) ពីខាងគម្រោងស្ទៀរ

លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតកសិកម្ម បានសហការជាមួយអង្គការ Save The Children រៀបចំកិច្ចប្រជុំបូកសរុបលទ្ទផលការងារប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក (០២នាក់/ក្រុម) ពីខាងគម្រោងស្ទៀរ សម្រាប់កម្មវិធីដំណោះស្រាយទឹកឆ្លាតវៃដូចជា ការជីកស្រះ ជីកអណ្តូង សូឡែបូមទឹក និងការដំឡើងផ្ទះសំណាញ់ដាំបន្លែ ដែលអាចអោយកសិករដាំដុះពេញមួយឆ្នាំ នៅភូមិផ្លោង ឃុំបឹងព្រាវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៣នាក់ ស្រី ០៨នាក់។

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង