រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្មួយប្រុស ខៀវ សឿងហេង ជាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកោះកុង ដែលរងគ្រោះថ្នាក់ចរាចរណ៍ ទទួលបានការយកចិត្តទុកដាក់ពីលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ថវិកាមនុស្សធម៌ ជូនដល់ឪពុកគ្រួសារយុវជន ខៀវ សឿងហេង អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី ១១ និងជាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកោះកុង រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាននាំនូវសេចក្តីអាណិតអាសូរជាពន់ពេក និង ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំសួរសុខទុក្ខក្មួយប្រុស ខៀវ សឿងហេង ដែលបានលះបង់កម្លាំងកាយ ចិត្ត ចូលរួមដោយស្ម័គ្រចិត្តជួយការងារមសនុស្សធម៌ នាពេលកន្លងមក នឹង សូមជូនពរអោយក្មួយប្រុសឆាប់ជាសៈស្បើយឆាប់ៗ ដោយត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ថវិកាដែលសាខាផ្តល់ជូនចំនួនៈ ១.០០០,០០០រៀល (មួយលានរៀលគត់) ៕

អត្ថបទទាក់ទង