រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោក យ៉យ ស៊ីម អនុប្រធានអនុសាខាកាកបាទក្រហម ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើបនឹងសម្រាល ចំនួន០២គ្រួសារ

21/04/2020 (2:30pm)

======================

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោក យ៉យ ស៊ីមអនុប្រធានអនុសាខាកាកបាទក្រហម ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើបនឹងសម្រាល ចំនួន០២គ្រួសារ  :

១.ឈ្មោះ នៅ នូ អាយុ២៧ ឆ្នាំ រស់នៅភូមិទួលពោធិ៍ ឃុំតានូន

 ២.ឈ្មោះ ឈួន សុខម៉េង អាយុ៣១ឆ្នាំ  រស់នៅភូមិតាំកន់ ឃុំអណកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាកនៅមណ្ឌលសុខភាពអណ្ដូងទឹក ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ  ។

អំណោយរួមាន៖ ខោទឹកនោម ១ដុំ កន្សែងពោះគោ ១ ពួក ១ ម៉ុង ១ សាប៊ូ ១ ម្សៅ១ ស្រោមដៃ ស្រោមជើងមួក ពូក១ ម្សៅ  អាវឈុតក្រដាស់អនាម័យ ទឹកសុទ្ធ ១យូ  និងថវិកា ១០០.០០០រៀល 

ប្រភព:អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ

----------------

ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

ថ្ងៃនេះ ជាថ្ងៃសីល

April 21, 2020

អត្ថបទទាក់ទង