រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ វគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសដាំឈើចន្ទន៍ក្រស្នា នៅស្នាក់ការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក ទូច វន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសដាំឈើចន្ទន៍ក្រស្នា នៅស្នាក់ការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដឹកនាំដោយលោក លិ វុឌ្ឍី ប្រធានគម្រោងការស្ដារឈើចន្ទន៍ក្រស្នាប្រភេទក្នុងស្រុកនៅភាគនិរតីប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

មានការចូលរួមពីសំណាក់តំណាងនាយកដ្ឋានចម្ការឈើដាំ និងព្រៃឯកជន មន្ត្រីគម្រោង និងសមាជិក សមាជិកា សហគមន៍ព្រៃឈើសាមគ្គីព្រែកជីក មានអ្នកចូលរួមចំនួន ១៥នាក់ ស្រី ០៥នាក់។

ថ្ងៃអង្គារ ៤កើត  ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង