រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសារចាស់ជរា និងកុមារកំព្រាងាយរងគ្រោះចំនួន ២គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

គ្រួសារចាស់ជរា និងកុមារកំព្រាងាយរងគ្រោះចំនួន ២គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង​ ៖ នៅព្រឹកថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយលោក សុខ ភិរម្យ ប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បាននាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា និងកុមារកំព្រាងាយរងគ្រោះចំនួន ២គ្រួសារ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក សុខ ភិរម្យ ប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារក៏បានបន្តថា សូមកុំអស់សង្ឃឹមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតអោយបានប្រសើរ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គក្រ មីជាតិខ្មែរ ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកាចំនួន ៦ម៉ឺនរៀលដូចគ្នាផងដែរ ។

អត្ថបទទាក់ទង