រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតាតៃក្រោម រួមមាន លោកមេភូមិ លោកអនុភូមិកោះអណ្ដែត និងប្រជាពលរដ្ឋភូមិកោះអណ្ដែត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបឋមរបស់រដ្ឋបាលស្រុកកោះកុង អំពីការសិក្សាផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ លើការអនុវត្តគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន ០១ខ្សែ តភ្ជាប់ពីចំណុចផ្លូវជាតិលេខ ៤៨ ទៅកាន់ភូមិកោះអណ្ដែត

តាតៃក្រោម,ថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

រដ្ឋបាលឃុំតាតៃក្រោម រួមមាន លោកមេភូមិ លោកអនុភូមិកោះអណ្ដែត និងប្រជាពលរដ្ឋភូមិកោះអណ្ដែត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបឋមរបស់រដ្ឋបាលស្រុកកោះកុង អំពីការសិក្សាផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ លើការអនុវត្តគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន ០១ខ្សែ តភ្ជាប់ពីចំណុចផ្លូវជាតិលេខ ៤៨ ទៅកាន់ភូមិកោះអណ្ដែត ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុក និងដោយមានការចូលរួមពី លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការគាំទ្រ ឃុំ សង្កាត់ និងលោក គាំ សុខចំរើន អនុប្រធានអង្គភាពលទ្ធកម្មស្រុក សរុបចំនួន ៣៦នាក់ ស្រី ១៥នាក់ នៅវត្តតេជោពោធិរាម ហៅវត្តកោះអណ្ដែត។

អត្ថបទទាក់ទង