រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តកោះកុង បានចាត់លោក ឡុច ភិរ័ក្ស នាយករងសាខា ផ្តល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ស្ត្រីម៉េម៉ាយជួបការលំបាក ឈ្មោះ ថាវ ធូរ អាយុ៦៦ឆ្នាំ រស់នៅជាមួយចៅប្រុស១នាក់ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តកោះកុង បានចាត់លោក ឡុច ភិរ័ក្ស នាយករងសាខា ផ្តល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ស្ត្រីម៉េម៉ាយជួបការលំបាក ឈ្មោះ ថាវ ធូរ អាយុ៦៦ឆ្នាំ រស់នៅជាមួយចៅប្រុស១នាក់ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ក្រុមការងារក៏បានធ្វើការ ណែនាំពីវិធីបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

សម្ភារៈរដែលសាខាបានផ្ដល់ជូន ទទួលបាន៖
អង្ករ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ធូបមូស ២ប្រអប់ ថ្នាំបាញ់មូស២កំប៉ុងតូច ព្រមទាំងថវិកា ៨ម៉ឺនរៀល ។

អត្ថបទទាក់ទង