រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ជុច ស្ដើង ក្រុមប្រឹក្សាឃុំប្រឡាយ បានអញ្ជើញចូលរួម ជាមួយមន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះប្រគល់លិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់គណៈគ្រប់គ្រងសាលា ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃទីនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ភូមិសាស្រ្តស្រុកថ្មបាំង

លោកស្រី ជុច ស្ដើង ក្រុមប្រឹក្សាឃុំប្រឡាយ បានអញ្ជើញចូលរួមជាមួយន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន សហការជាមួយ មន្ត្រីឧទ្យានុរក្សប្រស្នាក់ការរងឧទ្យានុរក្សឆាយតាហ៊ីង បានចុះប្រគល់លិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាភូមិសំរោង នឹងអនុវិទ្យាល័យភូមិសំរោង ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃទីនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពៈម៉ឹក ឡាំង


អត្ថបទទាក់ទង