រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការស្រុកស្រែអំបិល អញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅរាជធានីភ្នំពេញ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣:០០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការស្រុកស្រែអំបិល អញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅរាជធានីភ្នំពេញ។ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់លោកស្រី ឈុន រ៉ាវុធ។ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកស្រី ឈុន រ៉ាវុធ សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្ដរ៍កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង