រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងក្រុមការងារឃុំត្រពាំងរូង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីការឆ្លង និងវិធីការពារCovid-19 នៅត្រពាំងរូង

ស្រុកកោះកុង ៖ នៅវេលាម៉ោង ៨:៣០ នាទីព្រឹកថ្ងៃសៅរ៍ ៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងក្រុមការងារឃុំត្រពាំងរូង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីការឆ្លង និងវិធីការពារCovid-19 នៅត្រពាំងរូង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់លើសុខភាព ព្រោះសុខភាពមានតម្លៃណាស់ វាមិនអាចដើររកទិញបាននោះទេ សូមបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ កុំមើលងាយជំងឺនេះ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធជាជំងឺកូវីដ-១៩ ជាពិសេសការថែទាំអនាម័យផ្ទាល់ខ្លួនជាប្រចាំជាមួយសាប៊ូ ឬជែលលាងដៃ។ ជាចុងបញ្ចប់ ឯកឧត្តម សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងជៀសឆ្ញាយពីជំងឺកូវីដ-១៩ទាំងអស់គ្នា។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង