រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាតៃក្រោម បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីការឆ្លង និងវិធីការពារពីជំងឺCovid-19 នៅភូមិកោះស្រឡៅ​ ឃុំកោះកាពិ

ស្រុកកោះកុង៖ ថ្ងៃសៅរ៍៤កើត ខែពិសាខ រឆ្នាំជូតទោស័ក ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ខែមេសាឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង ដឹកនាំដោយ ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាតៃក្រោម បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលមានសមាសភាពចូលរួម
អមដំណើររួមមានៈ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង/ លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង /លោក អធិការស្រុកកោះកុង /លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកប្រធានមណ្ឌលសុខភាព /លោកប្រធានការិយាល័យ ដ ន ស ស្រុកកោះកុង/ លោកស្រីតំណាងមន្ទីរបរិស្ថានខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ /ប៉ុស្ថិ៍រដ្ឋបាលឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋនៅភូមិកោះស្រឡៅសរុបចំនួន ១០៧ នាក់ ស្រី៨០នាក់ ។ ក្នុងកិច្ចជួបសំណេះសំណាលនេះ ក្រុមការងារបាននាំយកនូវ សំភារៈមួយចំនួន រួមមានក្រមា ម៉ាស់ និងសាប៉ូលាងដៃ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ជាពីសេសបានផ្តាំផ្ញើដល់បងប្អូនអោយចេះថែទាំសុខភាព និងចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ។

ប្រភព៖ សន សេង

អត្ថបទទាក់ទង