រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំឫស្សីជ្រុំ គណៈកម្មាធិការកសាងផែនការនិងថវិកាឃុំ(គ.ផ.ថ)បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ ក្នុងជហានទី១ ដំណាក់កាលទី២ ការចុះប្រមូលព័ត៍មានស្ដីពីតម្រូវការរបស់មូលដ្ឋានសម្រាប់កសាងកម្មវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧

នៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (នៅចំណុចផ្ទះ លោក ឃុត ខឿន) គណៈកម្មាធិការកសាងផែនការនិងថវិកាឃុំ(គ.ផ.ថ)បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ ក្នុងជហានទី១ ដំណាក់កាលទី២ ការចុះប្រមូលព័ត៍មានស្ដីពីតម្រូវការរបស់មូលដ្ឋានសម្រាប់កសាងកម្មវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ ក្រោមអធិបតី លោក យ៉ាក ខឿន ជំទប់ទី១ឃុំ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ផង់សុផាន់ណា ប្រធានគណៈកម្មាធិការ និងថវិកាឃុំ (គ.ផ.ថ)និងជាមេឃុំឫស្សីជ្រុំ។

សមាសភាពចូលរួម:
សមាជិកសមាជិកា គណៈកម្មាធិកាកសាងផែនការ និងថវិកា ស្មៀនឃុំ
អ្នកចូលរួមផ្សេងៗ: កងកម្លាំងប៉ុស្ដ៍នគរបាលរដ្ឋបាលឫស្សីជ្រុំ ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុឃុំ សមាជិកភូមិ និងប្រជាពលរដ្ឋ
អ្នកចូលរួមសរុប:៥០ នាក់ ស្រី២២ នាក់។

ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
March 6, 2024

ប្រភពរដ្ឋបាលឃុំឬស្សីជ្រុំ។

អត្ថបទទាក់ទង