រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ សូមថ្លែងអំណរគុណដល់លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ដែលបានឧបត្ថម្ភបាយ៥០ប្រអប់ និងទឹកសុទ្ធវីតាល់ចំនួន១០កេះសម្រាប់អាហារពេលព្រឹកជូនអស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សាវិទ្យាល័យកោះស្ដេច ដែលធ្វើដំណើរពីកោះស្ដេច ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់៨គីឡូម៉ែត្រ អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ៖ “ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលប្រព្រឹត្តិទៅថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២៤ រង្វង់មូលវិថីសាយភូថង ស្រុកបុទុមសាគរ ខេត្តកោះកុង

រដ្ឋបាលស្រុកគិរីសាគរ សូមថ្លែងអំណរគុណដល់លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ដែលបានឧបត្ថម្ភបាយ៥០ប្រអប់ និងទឹកសុទ្ធវីតាល់ចំនួន១០កេះសម្រាប់អាហារពេលព្រឹកជូនអស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សាវិទ្យាល័យកោះស្ដេច ដែលធ្វើដំណើរពីកោះស្ដេច ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់៨គីឡូម៉ែត្រ អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ៖ “ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលប្រព្រឹត្តិទៅថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២៤ រង្វង់មូលវិថីសាយភូថង ស្រុកបុទុមសាគរ ខេត្តកោះកុង ។

រដ្ឋបាលស្រុកគិរីសាគរ សូមគោរពជូនពរលោកស្រី និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤
March 7, 2024

អត្ថបទទាក់ទង