រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមចុះបញ្ជីនាវានេសាទសមុទ្រ និងផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទនៅខេត្តកោះកុង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមចុះបញ្ជីនាវានេសាទសមុទ្រ និងផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទនៅខេត្តកោះកុង  ក្រោមអធិបតីភាព លោកស្រី អ៊ី នារីនេត អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។
  

អត្ថបទទាក់ទង