រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការ Save The children ប្រចាំស្រុកស្រែអំបិល ចុះតាមដានសកម្មភាពពីការកត់ត្រាបញ្ជីស្មាមរបស់ក្រុមសន្សំប្រចាំខែក្រុមកសិករអ្នកផលិត និងចុះត្រួតពិនិត្យតាមដានកសិករក្នុងគម្រោងពីការអនុវត្តបច្ចេកទេសដាំដុះ

លោក គង់ មិនា ប្រធាការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្យសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការ Save The children ប្រចាំស្រុកស្រែអំបិល ចុះតាមដានសកម្មភាពពីការកត់ត្រាបញ្ជីស្មាមរបស់ក្រុមសន្សំប្រចាំខែក្រុមកសិករអ្នកផលិត និងចុះត្រួតពិនិត្យតាមដានកសិករក្នុងគម្រោងពីការអនុវត្តបច្ចេកទេសដាំដុះ និងត្រួតពិនិត្យការជីកស្រះសម្រាប់ការដាំដុះឱ្យមាននិរន្តរភាព រួមជាមួយថវិការបដិភាគចំនួន ៥០០$ របស់គម្រោងស្ទៀរ ចំនួន ០៣គ្រួសារ ស្ថិតនៅផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ និងបន្តចុះត្រួតពិនិត្យការដាំដុះដំណាំបន្លែកសិករគម្រោងនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ខេត្តកោះកុង។

ថ្ងៃពុធ ៤កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង