រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានចូលរួមកិច្ចប្រជុំចុះត្រួតពិនិត្យតាមដានលើការចុះបញ្ជីវត្តមានប្រចាំថ្ងៃនិងឯកសារបន្តកិច្ចសន្យារបស់ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវត្ថុ និងការធ្វើបេសកកម្ម និងចុះត្រួតពិនិត្យ តាមដានលើការរៀបចំទុកដាក់ឯកសារ របាយការណ៍ កំណត់ហេតុ បញ្ជីវត្តមានកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា របស់រដ្ឋបាលឃុំតាតៃក្រោម ស្រុកកោះកុង ប្រចាំឆ្នាំ២០២៤

តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ និង លោក ឃិន វិសាល ស្មៀនឃុំ ចូលរួមកិច្ចប្រជុំចុះត្រួតពិនិត្យតាមដានលើការចុះបញ្ជីវត្តមានប្រចាំថ្ងៃនិងឯកសារបន្តកិច្ចសន្យារបស់ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវត្ថុ និងការធ្វើបេសកកម្ម និងចុះត្រួតពិនិត្យ តាមដានលើការរៀបចំទុកដាក់ឯកសារ របាយការណ៍ កំណត់ហេតុ បញ្ជីវត្តមានកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា របស់រដ្ឋបាលឃុំតាតៃក្រោម ស្រុកកោះកុង ប្រចាំឆ្នាំ២០២៤ ក្រោមការសម្របសម្រួល ដោយ លោក សេង ហាក់ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស និង លោក ប៊ុន វិបុត្រ ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកោះកុង នៅសាលាឃុំតាតៃក្រោម។  

អត្ថបទទាក់ទង