រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក លោកគ្រូ អ្នកគ្រូ អមដំណើរ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កុមារីឈ្មោះ ស្រឿន សៀងលី អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧A នៅវិទ្យាល័យ បូទុមសាគរ ដែលបានចូលរួម រត់ ៨គីឡូម៉ែត្រ អបអរសាទរ ខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា  ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ដើម្បីប្រមូលមូលនិធិជួយសហគមន៍ពាមក្រសោប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤   ប្រារព្ធពិធីនៅក្នុងស្រុកបូទុមសាគរ

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក លោកគ្រូ អ្នកគ្រូ អមដំណើរ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កុមារីឈ្មោះ ស្រឿន សៀងលី អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧A នៅវិទ្យាល័យ បូទុមសាគរ ដែលបានចូលរួម រត់ ៨គីឡូម៉ែត្រ អបអរសាទរ ខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា  ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ដើម្បីប្រមូលមូលនិធិជួយសហគមន៍ពាមក្រសោប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤   ប្រារព្ធពិធីនៅក្នុងស្រុកបូទុមសាគរ ចំណុចរង្វង់មូល លោកព្រឹទ្ធាចារ្យ សាយ ភូថង ស្ថិតក្នុងភូមិជីមាល ឃុំអណ្ដូងទឹក។ ដោយលោកស្រីអភិបាលរងខេត្ត មើលឃើញការតស៊ូរបស់ កុមារី ដែលគ្មានស្បែងជើង តែតស៊ូរត់បញ្ចប់ទី ៨គីឡូមែ៉ត្រ ដោយមិនបោះបង់ការប្រកួត និងមិនគិតពីលទ្ធផលយ៉ាងណា ហើយជាកុមារស្ថិតក្នុងគ្រួសារក្រីក្រ។ ឆ្លៀតក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្ត បានឧបត្ថម្ភថវិកាចំនួន ១,០០០.០០០រៀល សម្លៀកបំពាក់សិស្ស ២កំផ្លេរ ស្បែកជើង២គូរ និងកាបូបសម្រាប់ដាក់សម្ភារសិក្សាចំនួន១ ។ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

វេលាម៉ោង៥:០០នាទីរសៀល

អត្ថបទទាក់ទង