រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី ជំទប់ទី១ឃុំ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យ នៅសាលប្រជុំសាលាស្រុកកោះកុង ។

ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២៤ លោក អុឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ នឹងមុខងារថ្មី ការប្រើប្រាស់ឧបករណ៍តាប្លេត និងបញ្ហាប្រឈមនានា តាមបណ្ដាលក្រុង ស្រុក ក្រោមអធិបតីភាពលោក  លឹម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងលោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕

អត្ថបទទាក់ទង