រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លីម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីបើកវគ្គផ្សផ្សព្វផ្សាយ ស្តីពីដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ

ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក លីម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីបើកវគ្គផ្សផ្សព្វផ្សាយ ស្តីពីដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងមតិជំទាស់ និងមុខងារថ្មីការតាមដានត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍តាប្រេត និងបញ្ហាប្រឈម ដែលរៀបចំដោយមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំ សាលាស្រុកកោះកុង

ជាមួយគ្នានោះ លោក អភិបាលរង បានផ្តាផ្ញើដល់សិក្ខាកាម ដែលបានអញ្ជើញមកចូលរួមវគ្គនេះ សូមសំណូមពរលោក លោកស្រីទាំងអស់ ចាំបាច់ត្រូវតែយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ ឆ្ងល់ សួរ កត់ត្រា និងចូលរួមដោយសកម្មនូវរាល់សកម្មភាពនានា នៃវគ្គទាំងមូល ដើម្បីក្រោយពីវគ្គនេះត្រូវបានបញ្ចប់ លោក លោកស្រី វិលត្រឡប់ទៅមូលដ្ឋាន វិញនឹងមានសមត្ថភាពគ្រប់គ្រាន់បំពេញការងាររបស់ខ្លួនបានប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ។

ក្នុងស្មារតីនេះ ខ្ញុំសូមសំណូមពរដល់លោកគ្រូអ្នកសម្របសម្រួលវគ្គ មេត្តាពាំនាំនូវបញ្ញា ស្មារតី និងសមត្ថភាពជំនាញជួយចែករំលែកជូនដល់សិក្ខាកាមវគ្គ ដោយអស់ពីកម្លាំងកាយ ចិត្ត និងប្រកបដោយសមភាព សមធម៌បំផុត។

មុននឹងបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរជ័យជូន លោក លោកស្រី គ្រូសម្របសម្រួល និងសិក្ខាកាមទាំងអស់ ជួបប្រកបនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។

អត្ថបទទាក់ទង