រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី  អនុប្រធាន .គ.ក.ន.កឃុំ បានដឹកនាំកិច្ចប្រជុំ គ.ក.ន.ក ប្រចាំខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ ។

ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:០០ នាទីព្រឹក  លោក អុឹង គី  អនុប្រធាន .គ.ក.ន.កឃុំ និងជាមេឃុំស្ដីទី តំណាងលោកស្រី លិ ឡាំង ប្រធាន គ.ក.ន.កឃុំ និងជាមេឃុំកោះកាពិបានដឹកនាំកិច្ចប្រជុំ គ.ក.ន.ក ប្រចាំខែមីនា  របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ដើម្បីបូកសរុបរបាយការណ៍និងពិភាក្សាបញ្ហាប្រឈម និងលើកទិសដៅការងារខែបន្ទាប់  សមាសភាពចូលរួម៖

  .ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការស្រ្តី និងកុមាឃុំ

  .លោកស្រី លោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក ស្រុកកោះកុង

  .លោក អុឹង  ទូច អនុប្រធាន គ.ក.ស.ក ស្រុកកោះកុង  

  + ដែលមានរបៀបវារៈ

១- បើកកិច្ចប្រជុំ

២-  ពិនិត្យកូរ៉ុម និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ

៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់ គ.ក.ន.កឃុំ

៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៤ របស់ គ.ក.ន.កឃុំ

៥- ពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត

៦- បញ្ហាផ្សេងៗ

៧- បិទកិច្ចប្រជុំ

សមាសភាពចូលរួមចំនួន ១៩ នាក់ ស្រី ១នាក់ នៅសាលាឃុំកោះកាពិ ៕

អត្ថបទទាក់ទង