រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីចែកអំណោយកញ្ចប់អាហារ(ខែរ៉ម៉ាឌន)ដល់ប្រជាពលរដ្ឋសាសនិកឥស្លាម ១០០គ្រួសារ ២ភូមិនៃស្រុកមណ្ឌលសីមា និង ២ភូមិនៃក្រុងខេមរភូមិន្ទ

លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីចែកអំណោយកញ្ចប់អាហារ(ខែរ៉ម៉ាឌន)ដល់ប្រជាពលរដ្ឋសាសនិកឥស្លាម ១០០គ្រួសារ ២ភូមិនៃស្រុកមណ្ឌលសីមា និង ២ភូមិនៃក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក ភក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។ ក្រោមការឧបត្ថម្ភពីសប្បុរសជន ប្រទេសសិង្ហបុរី តាមរយៈ លោក យូសុះ មូស្លីមីន ប្រធានសមាគមមនុស្សធម៌ដារុលអាឃីរោះកម្ពុជា និងជាអនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព អនុសាខាខ្មែរ-ឥស្លាមខេត្តកោះកុង
សម្រាប់១២គ្រួសារក្នុងនោះ
១ គ្រួសាររួមមាន:
១)អង្ករ ១០គីឡូ
២)ប្រេងឆា ១ដប
៣)ស្ករស ១គីឡូ
៤)ទឹកត្រី ១ដប
៥)ទឹកសុីអុីវ ១ដប
៦)ត្រីខ ២កំប៉ុង
៧)មី ៥កញ្ចប់
ពិធីប្រព្រឹត្តទៅនៅវិហារឥស្លាម ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ៨៖៣០ នាទីព្រឹក ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤
March ,26, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង