រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការពិធីការផ្នែកសាសនា ដើម្បីរៀបចំកោះកុងសង្ក្រាន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការពិធីការផ្នែកសាសនា ដើម្បីរៀបចំកោះកុងសង្ក្រាន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមប្រធានអនុគណៈកម្មការ ស្នើលោក លោកស្រី ដែលជាសមាជិកទាំងអស់ ចូលរួម ក្នុងគ្រប់ដំណើរការកម្មវិធីសំខាន់ ដែលរដ្ឋបាលខេត្ត បានរៀបចំ ជាពិសេសអនុគណៈកម្មការពិធីការផ្នែកសាសនា ដែលមានភារកិច្ចសំខាន់ៗ រួមមាន : រៀបចំកម្មវិធីសាសនាពាក់ព័ន្ធរួមមាន ពិធីក្រុងពាលី ពិធីទទួលទេវតាឆ្នាំថ្មី និងពិធីស្រង់ទឹកព្រះពុទ្ធរូប និងចាស់ព្រឹទ្ធាចារ្យ ។ លោក លោកស្រី ដែលជាសមាជិក មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ក្នុងការជួយលើកិច្ចការទាំងអស់ របស់អនុណៈកម្មការ ដើម្បីឱ្យការងារទទួលបានលទ្ធផលល្អប្រសើរ ។ មួយវិញទៀតលោក លោកស្រី ត្រូវទទួលភារកិច្ចផ្សេងៗទៀត ដែលពាក់ពន្ធ័ និងការរៀបចំកោះកុងសង្ក្រាន្តកោះកុង ដូចនេះដើម្បីចូលរួមរៀបចំឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក្រុមការងារនឹងចាត់ចែងកិច្ចការមួយចំនួន តាមរយៈក្រុបតេឡេក្រាមអនុគណៈកម្មការតែម្តង ៕
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ March 28, 2024

_cuva
_cuva
_cuva
_cuva
_cuva
_cuva
_cuva
_cuva
_cuva
_cuva
_cuva

អត្ថបទទាក់ទង