រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកោះកុង ដើម្បីរៀបចំផែនការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤

ស្រុកកោះកុង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកោះកុង ដើម្បីរៀបចំផែនការក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.រៀបចំក្រុមការងារប្រចាំបញ្ជាប្រចាំថ្ងៃ
២.រៀបចំផែនការគោលដៅត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
៣.រៀបចំផែនការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
៤.បង្រ្កាបល្បែងស៉ីសងគ្រប់ប្រភេទ
៥.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

សមាសភាពចូលរួមមាន អនុប្រធាន សមាជិកគណៈបញ្ជការឯកភាពរដ្ឋបាលស្រុក និងជំទប់១ នៃរដ្ឋបាលឃុំទាំង៤ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង