រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ដល់វត្តអារាមក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ វេលម៉ោង២.៤០ នាទីរសៀល

មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ជូនដល់ព្រះសង្ឃដែលគង់នៅវត្តបានចំនួន ២វត្ត ក្នុងនោះរួមមាន:
១. វត្តទេពនិម្មិត (ហៅវត្តថ្មី) មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។
- ព្រះសង្ឃចូលរួមចំនួន ៧៩អង្គ
- យាយជី ២នាក់
២. វត្តជោតញ្ញាណ ដែលមានទីតាំងស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
- ព្រះចៅអធិការព្រះនាម ហេង សំបូរ ព្រះមេគុណខេត្ត
- ព្រះសង្ឃចូលរួមចំនួន ៣០អង្គ
- លោកតាអាចារ្យនិងដូនជីចំនួន ១៥នាក់

អត្ថបទទាក់ទង