រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមស្រុកគិរីសាគរ​បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមខេត្តកោះកុង​ និងសាប៊ូលាងដៃដែលឧបត្ថម្ភដោយសម្តេចសេនាពិជ័យ​ ទៀ​ បាញ់​ ព្រមទាំងថ្នាំពេទ្យពីសប្បុរជន​ ចែកជូនគ្រួសារក្រីក្រ​ និងជួបការលំបាក​

ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០
==========*==
លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគិរីសាគរ
បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក នាំយកអំណោយ (សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសាប៊ូលាងដៃ ឧបត្ថម្ភដោយសម្តេចពិជ័យសេនា ព្រមទាំងថ្នាំពេទ្យ ពីសប្បុរសជន) ចែកជូនដល់គ្រួសារក្រីក្រ ជួបការលំបាកចំនួន ៤០ គ្រួសារ ស្ថិតនៅភូមិពាមកាយ ភូមិព្រែកស្មាច់ នៃឃុំកោះស្តេច និងភូមិភ្ញីមាស ភូមិតានី ភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ដែលក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូ សាប៊ូ ១ដប អាវយឺត ១ និងថ្នាំពេទ្យ ១ កញ្ចប់ ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានរំលឹកអំពីការយកចិត្តទុក្ខដាក់ និងសួរសុខទុក្ខពី សំណាក់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋាន ។

អត្ថបទទាក់ទង