រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក អុឹម នាញ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំ ការធ្វើបច្ចុប្បន្នកម្លាំង ការតម្លើងផែនទីភូមិសាស្ត្រ រាជធានី ខេត្ត ក្រុង ស្រុក ការធ្វើបច្ចុប្បន្នភាព ក្រុង ស្រុក ដែលមានព្រៃឈើ និងជាប់បឹងទន្លេសាប

លោកវរសេនីយ៍ឯក អុឹម នាញ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត ទទួលជំនាញកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំ ការធ្វើបច្ចុប្បន្នកម្លាំង ការតម្លើងផែនទីភូមិសាស្ត្រ រាជធានី ខេត្ត ក្រុង ស្រុក ការធ្វើបច្ចុប្បន្នភាព ក្រុង ស្រុក ដែលមានព្រៃឈើ និងជាប់បឹងទន្លេសាប ការរៀបចំសម្រួលអាទិភាពកម្លាំងដែលមានស្រាប់ក្នុងខេត្តបំពេញក្របខ័ណ្ឌឲ្យក្រុងស្រុក ដែលមានព្រៃឈើ និងជាប់បឹងទន្លេសាប   តាមប្រព័ន្ធ video conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ ។
ថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ April 12, 2024

អត្ថបទទាក់ទង