រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសថ្នាក់រាជធានី ខេត្ត ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ” កំណែនទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យវិស័យកម្ពុជាឆ្នាំ២០៥០”

លោក ស្រេង ហុង អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត មានលោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត លោក អ៊ួង សំអឿន នាយកទីចាត់ការអន្ដរវិស័យ និងលោក សំ ផល្លី អនុប្រធានការិយាល័យការគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ ចូលរួមវគ្គបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសថ្នាក់រាជធានី ខេត្ត ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ" កំណែនទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យវិស័យកម្ពុជាឆ្នាំ២០៥០" នៅទីស្តីការក្រសួងមហាផ្ទៃក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានស្ដីទីលេខាធិការដ្ឋាន គ ជ អ ប (NCDD ) ។ មានរបៀបវារៈដូចជា :
១-ខឹមសារសំខាន់ៗ នៃសេចក្តីណែនាំរបស់ គជអប
២-ផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលាសម្រាប់អនុវត្ត ឆ្នាំ២០២៤
៣-តួនាទី ភារកិច្ចរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំវេទិកា ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤. 18 April 2024

អត្ថបទទាក់ទង