រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២០ ព្រមទាំងបែងចែកម៉ាស់ និងបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត

នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២០ ព្រមទាំងបែងចែកម៉ាស់ និងបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ(ស្តីទី) នាយការិយាល័យ យេនឌ័រ និងមេបញ្ជាការ ក្រុង.ស្រុក ស្នាក់ការ ជំនួយការ។
ប្រភព : ឥន្ទ្រីយ៍១១

អត្ថបទទាក់ទង