រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការអប់រំផ្សព្វផ្សាយស្តីពីការបង្ការជំងឺគ្រុនឈាមប្រជាពលរដ្ឋនៅតាមសហគមន៍ និងសិស្សានុសិស្ស

មន្ត្រីកម្មវិធីគ្រុនឈាមនៃមន្ទីរសុខាភិបាខេត្តកោះកុង
បានសហការជាមួយ កម្មវិធីគ្រុនឈាម ស្រុកប្រតិបត្តិស្រែអំបិល អាជ្ញាធរពាក់ព័ន្ធ មេភូមិ ក្នុងឃុំដងពែង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើការអប់រំផ្សព្វផ្សាយស្តីពី ការបង្ការជំងឺគ្រុនឈាម ប្រជាពលរដ្ឋនៅតាមសហគមន៍ និង សិស្សានុសិស្សនៅសាលាបឋមសិក្សាត្រៀក និងចែកជូនផ្ទាំងក្រដាសសារអប់រំអំពីជំងឺគ្រុនឈាម ដើម្បីឱ្យពួកគាត់យល់ដឹងអំពីជំងឺគ្រុនឈាម និងវិធីបង្ការ និងផ្សព្វផ្សាយបន្ត ទៅដល់សហគមន៍របស់ពួកគាត់។
---------------
ថ្ងៃសៅរ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ August 10, 2019

អត្ថបទទាក់ទង