រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ដែលមានការខ្វះខាត និងកំពុងរស់នៅចំណុចកោះឡយ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

រដ្ឋបាលខេត្តកោះកុង៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានណែនាំ និងចង្អុលបង្ហាញឱ្យក្រុមការងារដែលមានសមាសភាព លោក ឡៅ ប៊ុនខេង លោក ម៉ា ទី លោក ឡាង គិរី សហការជាមួយ រដ្ឋបាលស្រុកមណ្ឌលសីមា ដែលមានលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងប្រចាំស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ដែលមានការខ្វះខាត និងកំពុងរស់នៅចំណុចកោះឡយ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២០ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ព្រមទាំងថវិកា ៤០,០០០ រៀល។

អត្ថបទទាក់ទង