រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក សហការជាមួយយុវជនយយសកស្រុក អាជ្ញាធរភូមិឃុំ និងសហការី បាននាំយកសង្ក័សី ចំនួន២០សន្លឹក ធ្វើការជួសជុល និងឡើងប្រក់ដំបូលផ្ទះ ដែលស្ថិតនៅភូមិជីមាល

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (387)

08/05/2020 (3 :30pm)

=======================

ដោយមានការ បានស្នើសុំពីប្អូន ពៅ ឆែប ភេទប្រុស អាយុ ៣៣ ឆ្នាំ កំព្រាឪពុកម្តាយ និងជាជនពិការ  ។

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក សហការជាមួយយុវជនយយសកស្រុក អាជ្ញាធរភូមិឃុំ និងសហការី បាននាំយកសង្ក័សី ចំនួន២០សន្លឹក ធ្វើការជួសជុល និងឡើងប្រក់ដំបូលផ្ទះ ដែលស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះផងដែរ លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ពាំនាំខ្លឹមសារ សំខាន់ របស់កាកបាទក្រហមកម្ពុជា <ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា> ។

ដោយឡែកលោក ពៅ ច័ន្ទថន សមាជិកកាកបាទក្រហម បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល បន្ថែមទៀត ដើម្បីអោយប្អូនដោះស្រាយការចំណាយ បានមួយរយៈពេល។

ប្រភព: អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

========================

ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០

May 8, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 15 ម៉ោងមុន