រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា ប្រធាន និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រែអំបិល ចែកជូនប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ ក្នុងនោះដែរ មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា ប្រធាន និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រែអំបិល ចែកជូនប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២២គ.ក្រ, មី ១៥កញ្ចរេប់, ទឹកត្រី ០៣ដប, ទឹកស៊ីវ ០៣ដប, ប្រេងឆា ០១ដប, ប៊ីចេង ១កញ្ចប់, សាប៊ូលាងដៃ, ម៉ាស់ និងថវិកាចំនួន ៤០,០០០រៀល ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ហើយលោកឧកញ៉ាបានចូលរួមជាបច្ច័យចំនួន ១,៦០០,០០០រៀល និងបានសន្យាជួយកសាងព្រះវិហារ ០១ខ្នង និងព្រះធ្វើអំពីថ្ម ០១អង្គ ជូនវត្តពោធិ៍បឹង។

ប្រភព: ប៊ួ សុភា


អត្ថបទទាក់ទង