រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យ សមិទ្ធផលនានា របស់ស្រុកកោះកុង

ស្រុកកោះកុង៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨,៣៥ នាទីព្រឹក ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយខេត្ត​កោះកុង បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្ទះស្នាក់នៅ ០១ខ្នង ទីស្នាក់គណបក្ស​ស្រុក​កោះកុង អណ្តូងស្នប់ចំនួន០១ និងការស្ថាបនាផ្លូវ ២៣ គីឡូ​ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅឃុំជ្រោយប្រស់ និងស្ពានថ្មចំនួន ០២កន្លែង ប្រវែង ១៦០ ម៉ែត្រ និង​ជួបសំណេះសំណាលជា​មួយ​មេភូមិ សមាជិក​ក្រុមប្រឹក្សាឃុំ នៅសាលាឃុំជ្រោយប្រស់ សមាសភាព​អញ្ជើញ​ចូលរួមអម ដំណើររួម​មាន៖ ឯកឧត្តម សឿន រឿត ទីប្រឹក្សា សម្តេចពិជ័យសេនា ទៀ បាញ់ និង​ជាប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល ចុះជួយ​ស្រុកកោះកុង លោក ជា សូវី អភិបាល នៃគណៈ​អភិបាលស្រុកកោះកុង លោកនាយករដ្ឋបាល​សាលាស្រុក​កោះកុង ជំទប់ទី១ ឃុំកោះកាពិ និងជំទប់ទី១ ឃុំត្រពាំងរូង ។

ប្រភព៖ សន សេង

អត្ថបទទាក់ទង