រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ផង់ លក្ខណា មន្ត្រីសាលាស្រុកបូទុមសាគរ បានចូលរួុមអនុវត្តការងារជាមួុយកសិករ និងទីតាំងដីចំការបង្ហាញ ដោយមានការចូលរួុមសហការពី ប្រធាន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក មេភូមិព្រលាន និងមន្ត្រីគម្រោងស្ទៀរ របស់អង្គការសង្គ្រោះកុមារ (Save the children) ស្ថិតនៅភូមិប្រលាន

13/05/2020 (10:00 am)

-------------------------------

ដោយមានការចាត់តាំងពីលោកស្រី អិុន សោភ័ណ្ឌ អភិបាលស្តីទី បានចាត់ឱ្យ  លោកស្រី ផង់ លក្ខណា មន្ត្រីសាលាស្រុកបូទុមសាគរ បានចូលរួុមអនុវត្តការងារជាមួុយកសិករ និងទីតាំងដីចំការបង្ហាញ ដោយមានការចូលរួុមសហការពី ប្រធាន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក មេភូមិព្រលាន និងមន្ត្រីគម្រោងស្ទៀរ របស់អង្គការសង្គ្រោះកុមារ (Save the children) ស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

អង្គការសង្រោះកុមារ បានសហការជាមួុយអង្គការ iDE និងមន្ទីរកសិកម្មខេត្តនឹងរៀបចំការជ្រើសរើសកសិករចំការបង្ហាញ និងសមភាពយេនឌ័រ សុវត្ថិភាពកុមារ និងការកាត់បន្ថយគ្រោះមហន្តរាយជូនដល់កសិករក្មុងតំបន់គោលដៅ សម្រាប់ផ្តល់ជាគ្រឹះបទពិសោធន៍ សិក្សាស្វែងយល់បន្ថែម មុននឹងចាប់ផ្តើមការដាំដុះ៕

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

.................................................

ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត 

ទោស័ក ពុទ្ធសករាជ ២៥៦៤ 

ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

(May_13_ 2020) 

អត្ថបទទាក់ទង