រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារស្រុក ចូលរួមជាមួយរដ្ឋបាលឃុំតាតៃក្រោម ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅចំណុចព្រែកពពេល ភូមិកោះអណ្តែតឃុំតាតៃក្រោម

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារស្រុក ចូលរួមជាមួយរដ្ឋបាលឃុំតាតៃក្រោម ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅចំណុចព្រែកពពេល ភូមិកោះអណ្តែតឃុំតាតៃក្រោម និងបានសម្របសម្រួលបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋសំណូមពរ និងជួបប្រទះ ព្រមទាំងផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដោយបានណែនាំដល់ប្រជាពលរដ្ឋធ្វើការសហការជាមួយប៉ុស្ត៍នគរបាលរដ្ឋបាលឃុំ និងរដ្ឋបាលឃុំ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
សមាសភាពចូលរួមមានលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំតាតៃក្រោម និងលោកមេភូមិកោះអណ្តែត។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង