រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ ដឹកនាំដោយលោក ពុំ ធឿន មេឃុំ បាន ចុះចាក់មេក្រូផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីការទប់ស្កាត់ និងវិធីសាស្រ្តការពារខ្លួនពី ជំងឺCovid-19

ស្រុកកោះកុង ៖ នៅថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោយពីមានការណែនាំបន្ថែមពីរដ្ឋបាលស្រុកកោះកុង អាជ្ញាធរឃុំជ្រោយប្រស់ ដឹកនាំដោយលោក ពុំ ធឿន មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ បានសហការណ៍ជាមួយប្រជាពលរដ្ឋ ចុះចាក់មេក្រូផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅចំណុចឡាំប៉ក់ ផ្ទះកូនរបស់ លោក ឃឹម សុវណ្ណា ជាប្រជាពលរដ្ឋ នៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងភូមិមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង និងក្រុមគ្រួសារ និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីក្រៅប្រទេស សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ លោកមេឃុំបានបន្ថែមថា ទោះបីបច្ចុប្បន្ន ប្រទេសយើងមិនមានការកើតថ្មីក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវមានការធ្វេសប្រហែសដែរ ដូចនេះសូមបងប្អូនយើងរួមគ្នាការពារ និងថែសុខភាពខ្លួនឯងឱ្យបានល្អប្រសើរជានិច្ច ។

ប្រភពៈ សន សេង

អត្ថបទទាក់ទង