រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញអមដំណើរឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុងចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំត្រពាំងរូង

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញអមដំណើរឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីព័ត៌មាន និងការការពារជំងឺកូវីដ១៩ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរានៅភូមិត្រពាំងរូង (ចំណុចវាលតាភូ) ឃុំត្រពាំងរូង សរុបចំនួន ៤៣គ្រួសារ និងបានចុះសំណេះសំណាលផ្ទាល់ជាមួយចាស់ជរាតាមខ្នងផ្ទះចំនួន ០៩គ្រួសារ នៅភូមិត្រពាំងរូង និងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលក្នុង ១គ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម មីថៃ ១កេស ទឹកត្រី ៣ដប ម៉ាស ១ ក្រម៉ា ១ សាប៊ូ ២ដុំ និងថវិកាចំនួន ៤ម៉ឺនរៀល ព្រមទាំងបានប្រគល់សម្ភារមួយចំនួនជូនរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមណ្ឌលសុខភាពត្រពាំងរូង ។
សមាសភាពចូលរួមមាន ឯកឧត្តម លី សារ៉េត សមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំត្រពាំងរូង សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំត្រពាំងរូង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិទាំង ២ភូមិ។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង