រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាអំពីការបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកំសាន្តនៅក្នុងស្រុកមណ្ឌលសីមា

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកំសាន្តនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះដែរលោកអភិបាលស្រុក បានណែនាំដល់ម្ចាស់អាជីវកម្ម
១.ពង្រឹងបញ្ហាគ្រឿងញៀនមិនអោយកើតមានឡើង
២.ស្រង់សិ្ថតិចំនួនបុគ្គលិកធ្វើការ រាល់១ខែម្ដង មកកាន់អធិការដ្ឋាននគរបាលស្រុក និងកងរាជអាវុធហត្ថស្រុក
៣.ត្រូវមានកម្លាំងសន្តិសុខមករក្សាសន្តិសុខទីតាំងអាជីវកម្មខារាអូខេ​ ព្រោះមានបង្ករជម្លោះរួចមកហេីយ។
ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩

អត្ថបទទាក់ទង